ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងអនុម័តលើសំណើរ ចំនួន ២ គម្រោង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦

នាព្រសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
——————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងអនុម័តលើសំណើរ ចំនួន ២ រួមមាន (១). សំណើរសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា វត្ថុធាតុដើម និងសារធាតុគីមីរបស់ក្រុមហ៊ុន EVER MARK VALVES AND CONTROLS MANUFACTURING CO., LTD. មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និង(២).សំណើសុំបង្កើតរោងចក្រកែច្នៃលោហធាតុ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត។

ព័ត៌មានទាក់ទង